1 Corinthians 14

1ចូរដេញ​តាម​សេចក្ដី​ស្រលាញ់ហើយសង្វាត​ចង់​បាន​អំណោយ​ទាន​ខាងវិញ្ញាណ​ចុះ​ជាពិសេស​ឲ្យ​អាច​ថ្លែងព្រះបន្ទូល​បាន 2ដ្បិតអ្នកដែលនិយាយភាសាចម្លែកអស្ចារ្យមិនមែននិយាយ​ទៅ​កាន់​មនុស្ស​ទេ​គឺ​និយាយ​ទៅ​កាន់​ព្រះជាម្ចាស់ព្រោះគ្មាន​អ្នកណា​ម្នាក់​ស្ដាប់យល់ទេ​អ្នក​នោះ​និយាយ​ពី​សេចក្ដីអាថ៌កំបាំង​ដោយ​ព្រះ​វិញ្ញាណ 3ប៉ុន្ដែអ្នកដែលថ្លែងព្រះបន្ទូលវិញ​អ្នក​នោះ​និយាយ​ទៅ​កាន់​មនុស្ស​សម្រាប់​ការ​ស្អាង​ចិត្ដការ​លើក​ទឹក​ចិត្ដនិងការ​កំសាន្ដ​ចិត្ដ 4អ្នកដែលនិយាយភាសាចម្លែកអស្ចារ្យស្អាង​តែ​ខ្លួនឯង​ទេ​រីឯអ្នកដែលថ្លែងព្រះបន្ទូលស្អាងក្រុមជំនុំវិញ 5ខ្ញុំចង់​ឲ្យ​អ្នករាល់គ្នានិយាយភាសាចម្លែកអស្ចារ្យ​បាន​ទាំង​អស់​គ្នាប៉ុន្ដែ​ចង់​ឲ្យ​អ្នករាល់គ្នា​អាច​ថ្លែង​ព្រះបន្ទូល​បាន​ជាជាង​ដ្បិតអ្នកដែលថ្លែងព្រះបន្ទូលវិសេសជាងអ្នកដែលនិយាយភាសាចម្លែកអស្ចារ្យលុះត្រាតែ​ឲ្យ​អ្នក​នោះ​បកប្រែ​ផង​ដើម្បី​ឲ្យ​ក្រុមជំនុំទទួលបានការ​ស្អាង​ចិត្ដ 6ឥឡូវនេះបងប្អូនអើយ! ​បើ​ខ្ញុំ​មកអ្នករាល់គ្នា​ដោយ​និយាយភាសាចម្លែកអស្ចារ្យតើ​ខ្ញុំ​នឹង​មានប្រយោជន៍អ្វី​សម្រាប់​អ្នករាល់គ្នា? ​លើកលែងតែ​ខ្ញុំ​និយាយ​ទៅ​អ្នករាល់គ្នាដោយការបើកសំដែង​ឬ​ដោយចំណេះដឹង​ឬ​ដោយការ​ថ្លែង​ព្រះបន្ទូលដោយ​សេចក្ដី​បង្រៀន​ណាមួយ​ប៉ុណ្ណោះ។ 7សូម្បីតែឧបករណ៍តន្រ្ដីដែលគ្មានជីវិតមិនថា​ជា​ខ្លុយស៊ុងក្ដីបើពួកវាមិនបញ្ចេញសំឡេងខុសគ្នាទេ​តើ​ធ្វើដូចម្ដេច​ឲ្យ​ដឹង​បាន​ថាឧបករណ៍​ដែល​គេ​កំពុង​លេង​ឬ​ដេញ​នោះ​ជា​សំឡេង​ខ្លុយស៊ុង? 8ហើយបើត្រែបញ្ចេញសំឡេងមិនច្បាស់តើអ្នកណា​នឹង​ប្រុងប្រៀបខ្លួនក្នុងចម្បាំង​បាន? 9អ្នករាល់គ្នាក៏ដូច្នេះដែរបើភាសាចម្លែកអស្ចារ្យរបស់​អ្នករាល់គ្នា​គ្មានពាក្យសំដី​ដែល​គេ​អាច​យល់​បាន​តើ​ធ្វើ​ដូចម្ដេចឲ្យ​គេ​យល់​សេចក្ដី​ដែល​បាន​និយាយ​នោះ? ​ដូច្នេះអ្នករាល់គ្នានឹងនិយាយទៅកាន់ខ្យល់​ហើយ។ 10នៅក្នុងពិភពលោក​អាច​មានភាសាច្រើន​មែន​ប៉ុន្ដែគ្មាន​ភាសា​ណាមួយ​ដែល​គ្មានអត្ថន័យ​នោះ​ទេ 11ដូច្នេះហើយបើខ្ញុំមិនយល់អត្ថន័យភាសា​នោះ​ទេ​ខ្ញុំ​នឹង​ត្រលប់ជាជនបរទេស​សម្រាប់​អ្នកដែល​កំពុង​និយាយហើយអ្នកដែល​កំពុង​និយាយ​ក៏​ជា​ជនបរទេសសម្រាប់ខ្ញុំ​ដែរ 12អ្នករាល់គ្នាក៏ដូច្នេះដែរដោយព្រោះអ្នករាល់គ្នាជាអ្នក​សង្វាត​ចង់បាន​អំណោយទាន​ខាង​វិញ្ញាណ​ចូរ​សង្វាតចង់បាន​ឲ្យ​កាន់​តែ​ច្រើន​ចុះ​សម្រាប់ការស្អាងចិត្ដដល់ក្រុមជំនុំ 13ហេតុនេះហើយអ្នកដែលនិយាយភាសាចម្លែកអស្ចារ្យ​ចូរ​អធិស្ឋានដើម្បី​ឲ្យ​អាច​បកប្រែ​បាន​ផង 14ដ្បិតបើ​ខ្ញុំ​អធិស្ឋាន​ជា​ភាសាចម្លែកអស្ចារ្យ​នោះ​វិញ្ញាណ​របស់​ខ្ញុំអធិស្ឋាន​មែន​ប៉ុន្ដែគំនិត​របស់​ខ្ញុំគ្មាន​ផល​ផ្លែ​ឡើយ 15ដូច្នេះតើ​ធ្វើដូចម្ដេច? ​គឺ​ខ្ញុំ​នឹង​អធិស្ឋាននៅក្នុងវិញ្ញាណព្រមទាំង​អធិស្ឋាន​នៅក្នុងគំនិត​របស់​ខ្ញុំ​ដែរ​ហើយ​ខ្ញុំ​នឹង​ច្រៀងសរសើរនៅក្នុងវិញ្ញាណ​ព្រមទាំង​ច្រៀងសរសើរនៅក្នុងគំនិត​របស់​ខ្ញុំ​ដែរ 16ផ្ទុយទៅវិញបើ​អ្នករាល់គ្នា​ថ្វាយ​ព្រះ​ពរដោយវិញ្ញាណ​តើ​ធ្វើ​ដូចម្ដេច​ឲ្យ​អ្នក​មិន​ដែល​ដឹង​ដែលនៅទីនោះនិយាយ​ថា​អាម៉ែន​ស្របនឹង​ការអរព្រះគុណ​របស់​អ្នក​បាន​ដ្បិត​គេ​មិន​ដឹង​ថា​អ្នករាល់គ្នា​និយាយអ្វីផង! 17រីឯអ្នក​អ្នកអរព្រះគុណ​បាន​ល្អមែនប៉ុន្ដែ​អ្នក​ដទៃមិន​បាន​ទទួល​ការ​ស្អាង​ចិត្តទេ 18ខ្ញុំសូម​អរ​ព្រះគុណព្រះជាម្ចាស់​ដែល​ខ្ញុំ​និយាយភាសាចម្លែកអស្ចារ្យច្រើនជាងអ្នកទាំងអស់គ្នា​ទៅ​ទៀត 19ប៉ុន្ដែនៅក្នុងក្រុមជំនុំ​ខ្ញុំ​ចង់និយាយពាក្យប្រាំ​ម៉ាត់​នៅក្នុងគំនិត​របស់​ខ្ញុំដែល​អាច​ទូន្មាន​អ្នក​ដទៃ​ជាជាង​និយាយ​ភាសាចម្លែកអស្ចារ្យមួយម៉ឺនម៉ាត់ 20បងប្អូនអើយ! ​កុំ​ឲ្យ​នៅ​ក្មេង​ខ្ចី​ខាង​ឯ​គំនិតឡើយ​បើ​ខាងឯ​សេចក្ដីអាក្រក់​ចូរ​ឲ្យ​នៅ​ជា​ទារក​ចុះ​ប៉ុន្ដែ​ខាងឯ​ការ​យល់​ដឹង​ចូរ​ឲ្យ​ពេញវ័យ​ឡើង។ 21មានសេចក្ដីចែង​ទុក​ក្នុង​គម្ពីរ​វិន័យថា​៖​​«យើង​នឹង​និយាយទៅប្រជាជននេះដោយភាសាផ្សេងៗហើយដោយបបូរមាត់​របស់​អ្នកផ្សេងប៉ុន្ដែ​ពួកគេ​មិនស្ដាប់យើង​ដដែល» ​គឺ​ព្រះអម្ចាស់មានបន្ទូល​ដូច្នេះ។ 22ដូច្នេះភាសាចម្លែកអស្ចារ្យជាទីសំគាល់មួយសម្រាប់​ពួក​អ្នកមិនជឿមិនមែនសម្រាប់​ពួក​អ្នក​ដែល​ជឿទេផ្ទុយទៅវិញការ​ថ្លែង​ព្រះបន្ទូល​ជា​ទីសំគាល់​មួយ​សម្រាប់​ពួក​អ្នក​ដែល​ជឿមិន​មែន​សម្រាប់​ពួក​អ្នកមិនជឿឡើយ 23ចុះបើក្រុមជំនុំទាំងមូលមក​ជួបជុំ​គ្នាហើយ​អ្នក​ទាំងអស់គ្នានិយាយភាសាចម្លែកអស្ចារ្យ​ហើយ​មាន​អ្នក​ដែល​មិន​ដឹង​អ្នក​មិនជឿចូលមកតើ​គេ​មិន​និយាយថា​អ្នករាល់គ្នា​ឆ្កួត​ទេ​? 24ផ្ទុយទៅវិញបើ​អ្នក​ទាំងអស់គ្នាថ្លែងព្រះបន្ទូល​ហើយ​មាន​អ្នក​មិន​ជឿ​អ្នក​មិន​ដែល​ដឹងមួយចំនួនចូលមក​នោះ​អ្នក​ទាំងអស់គ្នា​នឹង​ធ្វើ​ឲ្យ​គេ​ដឹងកំហុស​ហើយ​អ្នក​ទាំងអស់គ្នា​ក៏​វិនិច្ឆ័យ​គេ​ដែរ 25នោះអាថ៌កំបាំងក្នុងចិត្ត​របស់​គេនឹងបង្ហាញ​ចេញ​មក​គេ​នឹង​ក្រាបផ្កាប់មុខ​ថ្វាយ​បង្គំព្រះជាម្ចាស់ទាំងប្រកាសថាព្រះជាម្ចាស់គង់នៅក្នុងចំណោមអ្នករាល់គ្នាពិតមែន! 26ដូច្នេះតើ​ធ្វើដូចម្ដេច? ​បងប្អូនអើយ! ​នៅពេល​អ្នករាល់គ្នា​ជួបជុំគ្នា​គឺ​ម្នាក់​មានចម្រៀង​សរសើរ​តម្កើង​ម្នាក់​មាន​សេចក្ដី​បង្រៀន​ម្នាក់​មានការបើកសំដែង​ម្នាក់​មានភាសាចម្លែកអស្ចារ្យ​ហើយ​ម្នាក់​មានការបកប្រែ​ចូរ​ធ្វើ​ការ​ទាំងអស់សម្រាប់ការស្អាងចិត្ដចុះ 27បើមាន​អ្នកណានិយាយភាសាចម្លែកអស្ចារ្យ​ត្រូវ​ឲ្យ​មាន​ពីរ​នាក់​បីនាក់យ៉ាងច្រើនហើយ​ត្រូវ​និយាយ​ម្នាក់ម្ដងៗនិង​ចូរ​ឲ្យ​មាន​ម្នាក់បកប្រែ​ផង 28ប៉ុន្ដែបើគ្មានអ្នកបកប្រែទេ​ចូរ​ឲ្យ​គេ​នៅ​ស្ងៀមក្នុងក្រុមជំនុំចុះហើយ​ឲ្យ​គេ​និយាយ​ទៅ​កាន់​ខ្លួនឯងនិង​ទៅ​កាន់​ព្រះជាម្ចាស់​ចុះ 29រីឯអ្នកនាំព្រះបន្ទូលវិញ​ចូរ​ឲ្យ​មាន​ពីរ​នាក់​បីនាក់និយាយហើយ​ចូរ​ឲ្យ​អ្នក​ផ្សេងទៀតពិចារណាចុះ 30ប៉ុន្ដែបើ​ម្នាក់​ទៀតដែល​កំពុង​អង្គុយ​បាន​ទទួល​ការ​បើកសំដែង​ដែរ​ចូរ​ឲ្យ​អ្នក​ទីមួយនៅស្ងៀម​ចុះ 31ព្រោះអ្នករាល់គ្នា​អាច​ថ្លែងព្រះបន្ទូលម្នាក់ម្ដងៗ​ទៅ​មនុស្ស​គ្រប់គ្នាបានដើម្បី​ឲ្យ​គ្រប់គ្នា​បាន​រៀនហើយគ្រប់គ្នា​បាន​ទទួល​ការ​លើក​ទឹកចិត្ដ​ដែរ 32រីឯវិញ្ញាណ​របស់​អ្នកនាំព្រះបន្ទូល​ត្រូវ​ចុះចូលនឹងអ្នកនាំព្រះបន្ទូល 33ដ្បិតព្រះជាម្ចាស់​មិន​មែន​ជាព្រះ​នៃ​សេចក្ដីវឹកវរទេគឺ​ជា​ព្រះ​នៃ​សេចក្ដីសុខសាន្ដវិញ។ ​ដូច​នៅក្នុងក្រុមជំនុំទាំងអស់របស់​ពួក​បរិសុទ្ធ​ដែរ 34ចូរឲ្យ​ពួក​ស្រ្ដីស្ងាត់​ស្ងៀម​នៅក្នុងក្រុមជំនុំចុះដ្បិតមិនអនុញ្ញាតឲ្យពួកនាងនិយាយឡើយគឺ​ឲ្យ​ពួក​នាង​ចុះចូល​ដូច​ដែលគម្ពីរវិន័យ​បាន​ចែងទុក​ចុះ 35ហើយបើ​ពួក​នាង​ចង់រៀន​អំពី​អ្វីមួយ​ចូរ​ឲ្យ​ពួក​នាង​សួរប្ដីរបស់ខ្លួននៅផ្ទះចុះដ្បិតជាការ​អាម៉ាស់​មួយ​ដែល​ឲ្យ​ស្រ្ដីនិយាយនៅក្នុងក្រុមជំនុំ 36តើព្រះបន្ទូល​របស់​ព្រះជាម្ចាស់ចេញមកពីអ្នករាល់គ្នា​ឬ? ​ឬ​មាន​តែអ្នករាល់គ្នាប៉ុណ្ណោះ​ឬ​ដែល​បាន​ទទួល​ព្រះបន្ទូល? 37បើមាន​អ្នកណាស្មានថា​ខ្លួន​ជាអ្នកនាំព្រះបន្ទូល​ជា​មនុស្ស​ពេញ​ដោយ​ព្រះវិញ្ញាណ​ចូរ​ឲ្យ​អ្នកនោះ​ដឹងច្បាស់ថា​សេចក្ដី​ដែលខ្ញុំសរសេរ​មក​អ្នករាល់គ្នា​នេះ​ជាបញ្ញត្ដិ​របស់​ព្រះអម្ចាស់ 38ដូច្នេះបើអ្នកណាមិន​ទទួល​ស្គាល់​បញ្ញត្ដិ​នេះ​ទេ​អ្នកនោះ​ក៏​មិន​បាន​ការ​ទទួល​ស្គាល់​វិញ​ដែរ 39ហេតុនេះបងប្អូនអើយ! ​ចូរ​សង្វាត​ចង់បាន​អំណោយទាន​នៃ​ការ​ថ្លែងព្រះបន្ទូលចុះហើយមិន​ត្រូវ​ហាមឃាត់ការនិយាយភាសាចម្លែកអស្ចារ្យទេ 40ចូរធ្វើ​ការ​ទាំងអស់​ឲ្យ​បាន​សមរម្យ​និងទៅតាមលំដាប់លំដោយចុះ
Copyright information for KhmKCB